ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ទាំងស្រុងរបស់សម្ដេច÷
ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញ
មតិលើរឿង ដែលថាអាមេរិកអាចមក
ចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់
សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។
ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ
វារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើក
ឡើងវាមានចរិតជាការគំរាមកំហែងមក
លើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ
ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។
អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្ក
គ្រោះថ្នាក់ នៃការបែងចែកនិកាយ
សាសនាក្នុងសាសនាឥស្លាមផង និង
ការបែងចែកសាសនាផ្សេងគ្នានៅ
កម្ពុជាផង។
អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វី
ដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាម
សាសនានេះឯង។
ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាច
នៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្ម
ជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យ
គ្មានជម្លោះជាតិសាសន៍ និងសាសនា
នៅកម្ពុជានោះឡើយ៕
